អត្ថប្រយោជន៍ដ៏អស្ចារ្យនៃកបិភ័ស្ព!
ថ្នាំបុរាណខ្មែរកបិលភ័ស្ព
លក្ខណះរុក្ខជាតិ
ជារុក្ខជាតិប្រភេទស្មៅរស់បានច្រើនឆ្នាំ មានជាតិទឹកច្រើនកំពស់ ៤០ទៅ៦០ ស.ម។ ដើមរឹងរលីងមានបន្កក់ពណ៌ក្រហម។
ស្លឹក
ស្លឹកទល់ទង ស្លឹកពេញលេញ ឫឆែកជា ៣ ទៅ ៤ ស្លឹកមានគែមធ្មេញទាលឆកខូច។
ផ្កា និងផ្លែ
មានកញ្ជុំរួតច្រើនជាន់នៅចុងដើម ផ្កាពណ៌លឿងលាយក្រហមឆ្នូតក្រម៉ៅសំយុង។ ជាប្រភេទផ្លែស្ងួតប្រេះចេញគ្រាប់ច្រើន។
កន្លែងដាំដុះ
ជារុក្ខជាតិដុះលើដីថ្ម និងគេដាំលំអរ។
សមាសធាតុគីមី
Triterpenes, Sitosterol, Organic acids, Flavanoids.
ការព្យាបាល
ពិស បូស ខ្ទុះសើរស្បែក លាសដោះ រលាកអាមីដាល អំបៅអំបែក ក្អកធ្លាក់ឈាម របួសចេញឈាម ក្អួតឈាម របួសគ្រាំគ្រា បាក់ឆ្អឹង រលាកភ្លើង រលាក់ទឹកក្តៅ។
ផ្នែកប្រើប្រាស់
រុក្ខជាតិទាំងមូលឫ គេប្រើស្លឹកស្រស់ប្រមូលផលគ្រប់រដូវ។ លាងស្លឹកឲ្យស្អាតបុកនិងត្បាលស្អាតឫកិនរួចពួតច្រោះយកទឹកនៃស្លឹក។
កំរិតប្រើ
រុក្ខជាតិស្រស់ ៣០ ទៅ ៦០ ក្រ ដាំទឹកហូប រឺ បុកពួតយកទឹកលាយទឹកឃ្មុំផឹក។ ចំនែកកាកបិតពីខាងក្រៅ។
សូមទស្សនាវីដេអូខាងក្រោមដើម្បីឲ្យកាន់តែច្បាស់៖
ប្រភព៖ youtube.com
No comments:
Post a Comment