Sunday, November 12, 2017

បុរសម្នាក់បានយក Iphone X ចងផ្អោបនិងផាវ ១០០០ តង់ ដល់ពេលផាវផ្ទុះអស់ស្រាប់តែមានហេតុការណ៍មួយកើតឡើងនឹកស្មានមិនដល់ ...(មានវីដេអូ)

ស្របពេលដែលបច្ចេកវិទ្យាកាន់តែទំនើបទៅៗ របស់របរសម្រាប់ប្រើប្រាស់ក៏កាន់តែប្រណិត និងមានតម្លៃថ្លៃផងដែរ។ សម្រាប់អ្នកដែលមានជីវភាពធួរធារ ចូលចិត្តចាយលើរបស់ប្រើប្រាស់ដែលមានតម្លៃថ្លៃ ដើម្បីបង្ហាញពីភាពស៊ីវីល័យរបស់ពួកគេ។ ទន្ទឹមនឹងនេះដែរ មានជនជាតិបរទេសម្នាក់ ប្រហែលជាគាត់មានលុយច្រើនលើសលប់ហើយមើលទៅ បានជាគាត់ហ៊ានចំនាយលុយទិញ Iphone X យកមកពិសោធន៍ឲ្យអ្នកទាំងអស់គ្នាមើល។ មុនដំបូង គាត់បានយកវា ទៅចងផ្អោបនិងផាវ ១០០០តង់ ហើយគាត់ក៏បានបំផ្ទុះវា ស្រាប់តែផាវផ្ទុះអស់ Iphone មានសភាពនៅដដែល គ្រាន់តែមានផ្សែងខ្មៅនៅរុំព័ទវាបន្តិចតែបណ្ណោះ។ ដោយហេតុតែមិនអស់ចិត្ត លើកនេះគាត់ក៏បានយកវា ទៅចងវាផ្អោបជាប់នឹង ផាវគ្រាប់បែកម្តងហើយដុតឲ្យផ្ទុះ ស្រាប់តែមានអី Iphone X មានសភាពនៅតែដដែល។

សូមទស្សនាវីដេអូរបស់គាត់ខាងក្រោមទាំងអស់គ្នា ទើបដឹងថាវាអស្ចារ្យប៉ុណ្ណា។

គួរបញ្ជាក់ផងដែរថា ទោះបីជាទូរសព្ទមានគុណភាពល្អយ៉ាងណាក៏មិនអាចធន់និងរបស់ទាំងអស់នេះបានទេ។ ហើយលើសពីនេះទៅទៀតគឺគេផលិតវាមកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃគឺមិនមែនផលិតមកសម្រាប់ជាល្បែងកំសាន្តនោះទេ។




សូមអរគុណសម្រាប់ការទស្សនា!
បើពេញចិត្ត4141!
ប្រភព៖ YouTube


No comments:

Post a Comment