Friday, June 23, 2017

រឿងភូមិតិរច្ឆាន

រឿងភូមិតិរច្ឆាន


- ប្រភព៖ អ្នកនិពន្ធបានប្រមូលឯកសារមកចង់ក្រងសរសេរនៅឆ្នាំ ១៩៦៤,​ ៦៥ តែកាលៈទេសៈ

ពេលនោះពុំទាន់អំណោយផលអាចបោះពុម្ភបាន។ អ្នកនិពន្ធរងចាំដល់ឆ្នាំ១៩៧១ទើបបោះពុម្ភ

ផ្សាយ។

ក្នុងការសរសេរតាក់តែងរឿងនេះឡើង អ្នកនិពន្ធ បានដើរប្រមូលពត័មានពីប្រជារាស្រ្តមានវ័យ

ចាស់ដែលធ្លាប់ដឹងរឿងរ៉ាវនៅភូមិក្រាំងលាវ ហើយអ្នកនិពន្ធបានខំស្រាវជ្រាវរកលិខិត និងសេចក្តី

សំរេចផ្សេងៗពេលនោះមកធ្វើជាឯកសារសម្រាប់សរសេរ។

- អ្នកនិពន្ធ ៖ លោក ឌឹក គាម និងលោក ឌឿក អំ

- ប្រភេទ ៖ ជារឿងប្រលោមលោកបែបប្រវត្តិសាស្រ្ត

- ចលនា ៖ ជាអក្សរសិល្ប៍ខេមរនិយម                

- ឥទ្ធិពល ៖ មានឥទ្ធិពលមនោគមវិជ្ជាជឿនលឿនក្នុងសម័យ សង្គមរាស្រ្តនិយម ព្រោះដំណើររឿង

បំផុសពីចលនាតស៊ូប្រឆាំងបរទេស ដើម្បីបូរណភាពទឹកដីរបស់ខ្លួន

- សង្គមបរិយាកាស៖ កាសសម័យនៃរឿងនេះកើតឡើងនៅឆ្នាំ ១៩២៥ ក្រោយពីការច្រូតកាត់ និង

ប្រទេសជាតិស្ថិតនៅក្រោមអណានិគមបារាំងដែលប្រើអំណាចត្រួតត្រាមកលើប្រជាជនខ្មែរ។ ទង្វើ

នេះបានធ្វើឲ្យមានចលនាប្រជាជនក្រោកឡើងប្រឆាំងនឹងពួកបារាំងគ្រប់ទីកន្លែង ជាពិសេសព្រឹត្តិការណ៍ ១៨ មេសា ឆ្នាំ ១៩២៥។


- សង្ខេបរឿង ៖

សង្គ្រាមលោកលើកទី១ បានផ្ទុះឡើងក្នុងឆ្នាំ ១៩១៤ ដល់ ១៩១៩ ដែលប្រទេសកម្ពុជាស្ថិតនៅ

ក្រោមនឹមអាណានិគមបារាំង ប្រជារាស្រ្តខ្មែររងទុក្ខវេទនាត្រូវពួកអាណានិគមកេណ្ឌឲ្យទៅច្បាំង

ប្រឆាំងនិងពួកផាស៊ីសអាឡឺម៉ង់។ ទន្ទឹមនិងនោះការឡើងថ្លៃពន្ធដារក៏កាន់តែកើនឡើងជារៀង

រាល់ខែ ធ្វើឲ្យប្រជារាស្រ្តមានការក្តៅក្រហាយយ៉ាងខ្លាំង។ ប្រជារាស្រ្តនៅស្រុកមុខកំពូលចំនួន 

៣០០០នាក់បានធ្វើបាតុកម្ម ធ្វើញត្តិសុំឲ្យស្តេចស៊ីសុវត្តិជួយបន្ធូរបន្ថយអំពីបញ្ហាពន្ធដារនេះ។ 

សូម្បីតែធម្មជាតិក៏មានការក្តៅក្រហាយពុះកញ្ជ្រោលខ្លាំងដែរ ដូចជាមានរន្ទះបាញ់ចេតិយព្រះកែវ

មរតក និងផ្កាយដុះកន្ទុយជាដើម។

នៅខេត្តកំពង់ឆ្នាំងក៏ដូចជាខេត្តដទៃៗទៀតដែរ ប្រជារាស្រ្តមានជីវភាពលំបាកលំបិនធ្វើឲ្យគ្រួសារ

មួយត្រូវព្រាត់ប្រាស់ប្រពន្ធកូន។ នាងតុំដែលជាប្រពន្ធសុវណ្ណត្រូវស្លាប់ដោយសារខ្វះថវិកា

ព្យាបាលជំងឺ។ ចំនែកសុវណ្ណត្រូវលំបាកក្នុងការថែទាំកូនតូចផងក៏ទទួលនាងតន់ធ្វើជាភរិយាដោយ

មិនបានរៀបការតាមប្រពៃណីជាតិរបស់ខ្លួន។

ប្រជាជននៅភូមិក្រាំងលាវមានសំលាញ់ពីរនាក់ឈ្មោះ ជួន និង នៅ បានរៀបចំគម្រោងការ

សម្លាប់រេស៊ីដង់បាដេសដែលអនុវត្តអំពើព្រៃផ្សៃយ៉ង់ឃ្នង នៅពេលដែលពួកវាចុះទារពន្ធដារ។ 

ចលនារបស់ជូន និង នៅក៏មានការចូលរួមពីក្រុមអ្នកក្លាហានចំនួន ២០ នាក់ទៀត។

នៅភូមិដើមអំពិល មេឃុំប៉ាល់បានក្តាប់ពីរបាយការណ៍ជីវភាពរស់នៅរបស់ប្រជារាស្រ្តក្នុងភូមិ គួប

ផ្សំនិងការលំបាកក្នុងការទារពន្ធដារក៏សុំថ្នាក់លើលាលែងដើម្បីយករួចខ្លួន។ រ៉េស៊ីដង់បាដេសបាន

ចេញទារពន្ធដារដោយខ្លួនឯង។ លុះដល់ថ្ងៃទី ១៨ មេសា ១៩២៥ ការទារពន្ធដារមកដល់ភូមិ

ក្រាំងលាវដែលដឹកនាំដោយរ៉េស៊ីដង់បាដេស កងរក្សាសន្តិសុខឈ្មោះឡាច និងអ្នកដាំស្លឈ្មោះ 

បោយ ពេលនោះបាដេសមានទំនាស់ជាមួយនាងនី​ នាងប៊ី។ ក្នុងសភាពការណ៍នេះជាឪកាសមួយ

ដែលធ្វើអោយអ្នកក្លាហានហ៊ានចេញប្រយុទ្ធសម្លាប់រ៉េស៊ីដង់បាដេស ដោយឥតញញើតដៃ។ ក្នុង

នោះនៅសល់តែអ្នកដាំស្លម្នាក់ដែលរត់គេចខ្លួនហើយនាំដំណឹងនោះទៅរាយការណ៍នៅក្រុងកំពង់

ឆ្នាំង។


ក្រោយពីសម្លាប់បាដេស និងសហការីរួចមកក្រុមអ្នកក្លាហានមានបំណងចេញទៅក្រុងកំពង់ឆ្នាំង

ទៀត ប៉ុន្តែត្រូវកងទ័ពបារាំងពួនបាញ់ស្ទាក់ បានស្លាប់ខ្លះ រត់ចូលព្រៃនៅក្នុងភូមិត្រពាំងស្រែ។ អ្នក

ក្លាហានត្រូវបានគេបាញ់ស្លាប់ក្នុងនោះមាន នៅ រីឯជួនត្រូវគេចាប់ខ្លួនដាក់គុកនៅកោះត្រឡាច 

ចំណែកឯប្រជាជនត្រូវរត់ចោលភូមិឋានទៅរស់នៅក្នុងព្រៃ។ រឿងសម្លាប់បាដេសធ្វើឲ្យមាន

ប្រតិកម្ម

យ៉ាងខ្លាំងពីសំណាក់កុង្សី សេនាបតីអាណានិគមបារាំង។ ព្រះបាទស៊ីសុវត្តិបានចេញសេចក្តី

ប្រកាសមួយឲ្យប្ដូរឈ្មោះពីភូមិក្រាំងលាវទៅជាភូមិតិរច្ឆានវិញអស់រយៈពេលយ៉ាងតិច១០ ឆ្នាំ 

ព្រមជទាំងឲ្យសាងសងចេតិយព្រះកែវមរកត និងធ្វើបុណ្យនៅថ្ងៃទី១៨ មេសា ជារៀងរាល់ឆ្នាំ។

ជាទីបញ្ចប់ ទាហានបានកៀរអ្នកស្រុកឲ្យមករស់នៅក្នុងភូមិរបស់ខ្លួនវិញ។ ចំណែកសុវណ្ណ និង

នាងតន់ក៏បានមករួមរស់រួមសុខជាមួយគ្នារៀងមក ហើយអ្នកខ្លះទៀតក៏បានវិលមកជួបជុំប្រពន្ធ

កូនវិញដែរ។

- ប្រធានរឿង៖ រឿងនេះនិយាយពីទុក្ខវេទនារបស់ប្រជាជនខ្មែរសម័យអាណានិគមនិយមបារាំង។

- មូលបញ្ហា៖ បញ្ហាសំខាន់ៗក្នុងរឿងគឺ បារាំងដំឡើងពន្ធដារកាន់តែខ្ពស់ និងចាប់ប្រជាជនដាក់

ខ្នោះឃ្នាង គ្រោះរាំងស្ងួត រាស្រ្តធ្វើស្រែមិនបាន ការងើបបះបោរប្រឆាំងនឹងបារាំងពីក្រុមអ្នកតស៊ូ

ខ្មែរ ដែលមានជួន និង​ នៅ ជាមេដឹកនាំដើម្បីទាមទារសិទ្ធសេរីភាព ការប្តូរឈ្មោះពីភូមិក្រាំងលាវ

ទៅជាភូមិតិរច្ឆាន។





                                                                                                            




2 comments:

  1. តើកាលបរិច្ឆេទ របស់នេះយើងយកត្រឹមឆ្នាំណាដែរ ? សូមអធ្យាស្រ័យ!

    ReplyDelete
  2. ហុហហហហហហហហហហ

    ReplyDelete