ព្រះភិក្ខុមួយអង្គត្រូវបាននិមន្ដមកសំដែងធម៌ក្នុងព្រះរាជវាំង
មានក្សត្រ ព្រះរាជវង្សានុវង្ស មន្ដ្រីរាជការ អ្នកមុខអ្នកការ រាជបណ្ឌិត
ចំនួនច្រើនចូលរួមស្ដាប់ព្រះធម៌។សំលៀកបំពាក់(ចីវរ)របស់លោកមិនសមប្រកប
ដាច់ដោចដោយច្រើនប្រការ ពុំសូវមានពណ៌ឆើតឆាយដូចអង្គដទៃ
សូម្បីតែស្បែកជើងក៏ដាច់ដែរ។លោកពុំសូវជាមានថេរដីកាច្រើន
តែមានសតិសង្រួមនិងអប់រំមកល្អ។
ព្រះរាជាមួយព្រះអង្គទ្រង់ត្រាស់ថា
តាំងពីខ្ញុំបានសោយរាជសម្បតិ្ដនេះមក ខ្ញុំបានថ្វាយបង្គំព្រះព្រឹកល្ងាច
បានកសាងវត្ដវាអារាមរាប់មិនអស់ កសាងព្រះត្រៃបិដក ឧបត្ថម្ភព្រះភិក្ខុសាមណេរ
សូមទូលសួរព្រះតេជព្រះគុណថាតើខ្ញុំបានបុណ្យកុសលអ្វីខ្លះទេ?
ព្រះភិក្ខុនោះតបថា
ពុំបានទេ ប្រៀបដូចជាស្រមោលអន្ទោលតាមប្រាណ ឃើញថាមាន តែតាមពិតពុំមាន
។ព្រះរាជាទ្រង់សួរតទៀតថា តើធ្វើដូចម្ដេចដើម្បីនឹងបានបុណ្យកុសល?
ភិក្ខុនោះតបថា
អ្នកសម្រេចដែលស្អាត បរិសុទ្ធហើយនោះទើបបានបុណ្យ។បុណ្យកុសលនេះ រកពុំបានក្នុងលោកនេះ។
ព្រះរាជាសួរថាព្រះពុទ្ធមានពិតទេ នៅកន្លែងណា? ភិក្ខុនោះតបថា
ព្រះពុទ្ធពុំមាន។
ព្រះរាជាទ្រង់ស្ដាប់នូវចម្លើយហើយឃើញថាមិនប្រក្រតី
ទើបនិមន្ដលោកចេញពីព្រះរាជវាំង។
ហេតុអ្វី?
អ្នកខ្លះធ្វើបុណ្យ
យកបុណ្យមកអួត ធ្វើបុណ្យដូចទីផ្សារភាគហ៊ុន ជាប់ជំពាក់នឹងបុណ្យ
យកចំនេញផលប្រយោជន៍ពីបុណ្យ
ធ្វើបុណ្យជំពាក់លុយធនាគារ
ធ្វើបុណ្យឲ្យក្ដៅក្រហាយកូនចៅ ធ្វើបុណ្យដើម្បីឲ្យគេអួតសរសើរ
ធ្វើបុណ្យដើម្បីបង្កើតទិដ្ឋិ មានៈ និងលាភយសសក្ដិ។ ធ្វើបុណ្យពុំមានបំណងដើម្បីលះលើកបាប
អកុសល តំកល់ចិត្ដឲ្យស្ថិតក្នុងភាវនាធម៌ តើការធ្វើបែបនេះបានបុណ្យទេ?
No comments:
Post a Comment