គ្រាន់តែឃើញនាងភ្លាម
បុរសកំសត់ចិញ្ចឹមគោម្នាក់មានសេចក្ដីប្រតិព័ន្ធនឹងនាងយ៉ាងក្រៃលែង
។ប្រាថ្នារៀបការជាមួយនឹងនាង។
គាត់បានទៅសុំស្ដីដណ្ដឹងនាងពីឪពុកដែលជាសេដ្ឋីស្ដុកស្ដម។ សេដ្ឋីនោះមិនជាកំណាត់កូនក្រមុំឡើយ
គ្រាន់តែផ្ដល់លក្ខន្ដិកៈឲ្យចាប់កន្ទុយគោឲ្យបាន១ ក្នុងចំណោមគោ ៣ ក្បាល។
បុរសកំសត់គិតថាខ្លួនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការងារនេះ
ហើយសង្ឃឹមថានឹងបានរៀបការជាមួយនឹងនាងជាមិនខាន។ដើរទៅកាន់ក្រោលគោដោយក្នុងចិត្ដញញឹម
សង្ឃឹមនិងជឿជាក់។ បើកក្រោលភ្លាម គោទី១មាឌធំល្មម កំលាំងមធ្យមបានសំរុកមកបុកបុរសកំសត់នោះយ៉ាងមួយទំហឹង។
បុរសកំសត់នោះគិតថាខ្លួនមិនអាចនឹងចាប់កន្ទុយគោនោះបានក៏បើកឲ្យគោនោះចេញទៅ
ដោយគិតថាគោទី២នឹងមានមាឌតួចជាងនេះ។បន្ទាប់មកគោទី២ បានមកដល់ ទាំងមាឌ
ទាំងកំលាំងមាំជាងមុនទ្វេដង រត់សំដៅមកបុកបុរសកំសត់នោះយ៉ាងមួយទំហឹងកំលាំង
ធ្វើឲ្យខ្ទាត់ទៅម្ខាង។ទោះខំទប់ទល់ ព្យាយាមចាប់កន្ទុយវាយ៉ាងណាក៏ឥតប្រយោជន៍
បុរសនោះទើបប្រលែងគោនោះរត់ចេញទៅដោយសង្ឃឹមថាគោទី៣នឹងមានមាឌតូច ពុំសូវមានកំលាំង។
បន្ទាប់មក គោទីបីមាឌតូច មិនសូវមានកំលាំង ហើយស្លូតផងបានដើរមកដល់
បុរសកំសត់នោះឃើញហើយក៏មានសេចក្ដីត្រេតអរខ្លាំង។គេបានរត់ទៅចាប់កន្ទុយរបស់វាភ្លាម
តែសំណាងមិនល្អ គោនោះពុំមានកន្ទុយ។
ឱកាសរបស់មនុស្សពុំមានច្រើនដងទេ
សូមព្យាយាមបង្កើតវាដោយសតិបញ្ញា សេចក្ដីតស៊ូ អត់ធន់ និងព្យាយាមឲ្យបានដល់ទីបំផុត
សេចក្ដីសម្រេចនិងជោគជ័យនឹងកើតមាន។
សូមសរសេររឿកន្ទយគោនឹងឱកាសនេះជួនដល់មនុស្សម្នាក់ដែលចូលចិត្ដនិងស្រលាញ់គោ។
No comments:
Post a Comment