Thursday, August 10, 2017

កម្លាំងជំនាញគ្រឿងញៀនស្រុកឈូក សហការជាមួយកម្លាំងជំនាញគ្រឿងញៀនខេត្ត បានបង្រ្កាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន

ស្រុកឈូក (ខេត្តកំពត) : នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង ៩:៣០ នាទី កម្លាំងជំនាញគ្រឿងញៀនស្រុកឈូក សហការជាមួយកម្លាំងជំនាញគ្រឿងញៀនខេត្ត បានបង្រ្កាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅភូមិតូច ឃុំក្រាំងស្នាយស្រុកឈូក ។ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២ នាក់ រួមមាន : ១.ឈ្មោះ នាង មាន ភេទប្រុស អាយុ ៣៥ ឆ្នាំ ២.ឈ្មោះ ត្រាង ត្រេង ភេទប្រុស អាយុ ៣៦ ឆ្នាំ (អ្នកទាំងពីរនៅភូមិដូនឪ ឃុំស្នាយអញ្ជិត ស្រុកជុំគីរី) និងដកហូតបានថ្នាំញៀនចំនួន ០១ កញ្ចប់តូច ។ បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ សមត្ថកិច្ចយើងកំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕
Image may contain: 1 person, standing
Image may contain: 1 person
No automatic alt text available.
ប្រភព៖ ស្នងការដ្ឋាននគរបាល ខេត្តកំពត

No comments:

Post a Comment