Thursday, August 10, 2017

ក្តៅៗ!...កម្លាំងប៉ុស្តិ៍ត្រើយកោះ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន

ក្រុងកំពត (ខេត្តកំពត) : នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង ១១:០០ នាទី កម្លាំងប៉ុស្តិ៍ត្រើយកោះ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្ដាល ក្រុងកំពត ។ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣ នាក់ រួមមាន : ១.ឈ្មោះ ជ សុភ័ណ្ឌភេទប្រុស អាយុ ២៣ ឆ្នាំ នៅភូមិស្រែ សង្កាត់ត្រើយកោះ ២.ឈ្មោះ កឹង ម៉េង ភេទប្រុស អាយុ ២១ ឆ្នាំ នៅភូមិទ្វីខាងជើង សង្កាត់អណ្ដូងខ្មែរ ៣.ឈ្មោះ សោម កក្តដា ភេទប្រុស អាយុ ១៧ ឆ្នាំ នៅភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត និងដកហូតថ្នាំញៀនបានចំនួន ០២ កញ្ចប់តូច (ធំ ០១ កញ្ចប់) ។ បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ សមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕
Image may contain: 2 people, people standing, tree, outdoor and nature
Image may contain: 1 person, sitting
No automatic alt text available.
ប្រភព៖ ស្នងការដ្ឋាននគរបាល ខេត្តកំពត

No comments:

Post a Comment