ស្រុកកំពង់ត្រាច (ខេត្តកំពត) : នៅថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង ១៥:៣០ នាទី កម្លាំងជំនាញប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋានស្រុកកំពង់ត្រាច ក្រោមការសម្របសម្រួលនីតិវិធីដោយលោក ខាន់ សុផល ព្រះរាជអាជ្ញារង បានចុះបង្ក្រាបទីតាំងប្រើប្រាស់គ្រឿងញៀន និងជួញដូរ នៅហាងខារ៉ាអូខេ (សាណា) ស្ថិតនៅភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ។ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤ នាក់ និងដកហូតថ្នាំញៀនបានចំនួន ០២ កញ្ចប់តូច រួមជាមួយស្រោមអនាម័យមួយចំនួនទៀត ។ ១.ឈ្មោះ លៀម ជៀន ភេទប្រុស អាយុ ៦១ ឆ្នាំ មានទីលំនៅភូមិបឹងធំខាងកើត ឃុំអង្គរសុភី ស្រុកកំពង់ត្រាច ជាអ្នកគ្រប់គ្រងទីតាំងខាងលើ ២.ឈ្មោះ ញឹប គន្ធា ភេទស្រី អាយុ ២៧ ឆ្នាំ នៅភូមិភ្នំខ្យង ឃុំប្រសាទភ្នំខ្យង ស្រុកកំពង់ត្រាច ៣.ឈ្មោះ គង់ ស្រីនាង ភេទស្រី អាយុ ២៥ ឆ្នាំ នៅភូមិសាមគ្គី ឃុំអង្គរបូរី ស្រុកអង្គរបុរី ខេត្តតាកែវ ៤.ឈ្មោះ ចាន់ ស្រីអូន ភេទស្រី អាយុ ៣២ ឆ្នាំ នៅភូមិត្រពាំង ស្រុកស្រែអំបិល ខេត្តកោះកុង (អ្នកទាំងបីមានមុខរបរជានារីបម្រើការងារខាងខារ៉ាអូខេ) ។ បច្ចុប្បន្នជនសង្ស័យទាំង ០៤ នាក់ សមត្ថកិច្ចយើងកំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕



ប្រភព៖ ស្នងការដ្ឋាននគរបាល ខេត្តកំពត
No comments:
Post a Comment