សូមស្វាគមន៍ការមកកាន់កម្មវិធីសុខភាពអ្នក សម្រស់លោកនៅតែក្មេងជាងវ័យដល់ទៅ ១០ឆ្នាំ ដោយគ្រឿងផ្សំតែ ៣ មុខតែប៉ុណ្ណោះ ។ ឥឡូវនេះលោកអ្នកមិនបាច់ខ្ជះខ្ជាយថវិការច្រើនទេ នៅក្នុងការទៅចាក់ប៊ួថុកដើម្បីឲ្យសម្រស់អ្នកក្មេងជាងវ័យ ឫក៏ស្បែកតឹងណែននោះទេ។ ឥឡូវនេះយើងខ្ញុំ
មានរបៀបធម្មជាតិ ៣មុខ ដែលធ្វើឲ្យស្បែករបស់លោកអ្នកសរស្អាតតាមរបៀបធម្មជាតិ នៅក្មេងជាងវ័យដល់ទៅ ១០ឆ្នាំឯណោះ។ គោលដៅរបស់កម្មវិធីគឺមិនចង់ណែនាំ នៅការប្រើប្រាស់វះកាត់កែសម្ភស្ស។ អ៊ីចឹង យើងទៅមើលគ្រឿងផ្សំទាំងអស់គ្នា។ គ្រឿងផ្សំធម្មជាតិទាំងអស់នេះនឹងធ្វើអោយអ្នកក្មេងជាងវ័យ ដូចអ្វីដែលអ្នកបានស្រមៃគិតអ៊ីចឹង៖
១. ប្រេងដូង
២. ស៊ុត
៣. ក្រូចឆ្មារ
គ្រឿងផ្សំមាន៖
១. ប្រេងដូងកន្លះស្លាបព្រាបាយ
២. ស៊ុតផ្នែកពណ៌សរ ១ គ្រាប់
៣. ក្រូចឆ្មារកន្លះស្លាបព្រា
របៀបធ្វើ៖
គោះស៊ុតដាក់ក្នុងចានតូចមួយយកតែផ្នែកពណ៌សរ បន្ថែមទឹកក្រូចឆ្មារកន្លះស្លាបព្រាបាយ និង ប្រេងដូងកន្លះស្លាបព្រាបាយ។
ការអនុវត្ត៖
សូមលាងមុខរបស់អ្នកឲ្យស្អាតជាមុនសិន មុននិងលាបម៉ាសមុខមួយនេះលាបម៉ាសនេះលើស្បែកមុខរបស់លោកអ្នក និងម៉ាស្សាក្នុងចលនាជារង្វង់ទុកវា ១៥ នាទីហើយលាងជាមួយទឹកស្អាតធម្មតា ។ ម៉ាសនេះគឺបំបាត់បញ្ហាជាំមុខ មុន និងជ្រួញឲ្យបាត់បន្តិចម្តងៗ។
ដើម្បីធ្វើឲ្យបានលទ្ធផលល្អឥតខ្ចោះ សូមធ្វើវាឲ្យបានញឹកញាប់នោះលោកអ្នកនិងទទួលបានស្បែកទន់ល្មើយរបស់លោកអ្នក។ ខ្លួនអ្នក ជម្រើសរបស់អ្នក។
សូមអរគុណសម្រាប់កម្មវិធីសុខភាពអ្នក៕
ប្រភព៖ យូធួប ឆាណែល
No comments:
Post a Comment