
បើតាមការទស្សន៍ទាយរូបរាងលក្ខណៈខាងក្រៅ មានច្រើនបែបដែលនៅក្នុងនោះថ្ងាសក៏ជាផ្នែកតូចមួយដែលអាចឲ្យយើងសន្និដ្ឋានបានដឹងផងដែរថាមនុស្សម្នាក់ៗមានអាជីពយ៉ាងណាមានជីវិតការងារយ៉ាងណា។
១. ថ្ងាសធំទូលាយ
គឺជាមនុស្សម្នាក់ដែលតែងតែពូកែ មើលដឹងពីអារម្មណ៍និងគំនិតរបស់អ្នកដទៃ។ បើធ្វើការក្នុងក្រុមហ៊ុនវិញ ចៅហ្វាយនាយ និងមិត្តភក្តិរួមការងាររបស់អ្នកយល់ថាអ្នកគឺជាបុគ្គលចេះពិចារណាវែងឆ្ងាយ និងមានគំនិត។ នេះហើយជាមូលហេតុចៅហ្វាយនាយពេញចិត្តនិងអ្នកខ្លាំងណាស់ ហើយអ្នកក៏អាចទទួលបានជោគជ័យនៅក្នុងកន្លែងការងារផងដែរ មិនថាទំនាក់ទំនងអន្តរជាតិ មធ្យោបាយនោះទេប្រសិនបើអ្នកមានចំណាប់អារម្មណ៍ អ្នកគឺជាមនុស្សដែលសក្តិសមបំផុត។
ដូច្នេះមនុស្សដែលមានថ្ងាស់ទូលាយ មានគេចូលចិត្តស្រឡាញ់រាបអានច្រើន ជាពិសេសគឺចេះជួយអ្នកដទៃ ហើយជាមនុស្សម្នាក់ដែលចៅហ្វាយនាយមានការទុកចិត្តនិងអោយកាន់តួនាទីការងារ ហើយការងារក៏ងាយស្រួលផងដែរសម្រាប់មនុស្សប្រភេទនេះ។
២. ថ្ងាសតូច
គឺជាប្រភេទមនុស្សដែលមានភាពស្មោះត្រង់ ហើយអ្វីៗនៅក្នុងចិត្តអាចនិយាយចេញមកទាំងអស់គឺមិនចេះលាក់នោះឡើយ។ អ្នកគឺពិតជាមិនសមធ្វើជាកម្មករគេនោះទេ ផ្ទុយមកវិញនោះអ្នកគឺជាមនុស្សដែលក្លាយជាសហគ្រិនដ៏ឆ្នើមនៅក្នុងស្រុកកំណើតរបស់ខ្លួនថែមទៀតផង។ដូច្នេះប្រភេទមនុស្សដែលមានថ្ងាសតូច គឺជាមនុស្សមានភាពស្មោះត្រង់ណាស់ ហើយជាពិសេសទៅណាមកណាគឺ ចូលចិត្តនិយាយមិនសូវចេះលាក់លៀមទេ ចូលចិត្តនិយាយត្រង់ទៅត្រង់មក ហើយមនុស្សប្រភេទនេះគឺជាមនុស្សដែលអ្នកភូមិ បងប្អូន សាច់ញាត្តិ មានការពេញចិត្ត មានការស្រឡាញ់ដោយសារតែភាពស្មោះត្រង់របស់មនុស្សប្រភេទនេះតែម្តង។
ដូច្នេះ ពុកម៉ែបងប្អូនទាំងអស់គ្នាដឹងហើយគ្រាន់តែមើលទំរង់ថ្ងាសរបស់អ្នក អាចឲ្យដឹងពីអត្តចរឹក ជាពិសេសគឺការងាររបស់អស់លោកអ្នកផងដែរ៕
សូមអរគុណ៕
ប្រភព៖ យូធួប ឆាណែល ( Mr. SC)

No comments:
Post a Comment