Saturday, August 12, 2017

សម្ដេចថាបើចង់រស់ស្រួលឆាប់ដកចេញភ្លាម ...

សម្ដេចថាបើចង់រស់ស្រួលឆាប់ដកចេញភ្លាម​ ...



រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​បន្ទាន់​មួយ ដោយ​បញ្ជាក់​ថា នៅ​វេលា​បន្តិច​ទៀត​នេះ នឹង​មាន​ការ​ចល័ត​កង​ទ័ព ព្រម​ទាំង​យោធភណ្ឌ​មួយ​ចំនួន​ពី​មូលដ្ឋាន​នៅ​តាខ្មៅ ឆ្ពោះ​ទៅ​ភាគ​ឥសាន​ប្រទេស​កាត់​រាជធានី​ភ្នំពេញ។ ដូច​នេះ សូម​មេត្តា​កុំ​មាន​ការ​ភ្ញាក់​ផ្អើល។



សេចក្ដី​ជូន​ដំណឹង​របស់​រដ្ឋបាល​រាជធានី​មាន​សេចក្ដី​ទាំង​ស្រុង​ថា៖
“រដ្ឋបាល​រាជធានីភ្នំពេញសូមជម្រាប​ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា នៅពេលវេលាបន្តិចទៀតនេះ នឹងមានការចល័តកងទ័ព និងយោធភណ្ឌមួយចំនួន ចេញពីមូលដ្ឋាន​នៅក្រុង​តាខ្មៅឆ្ពោះ​ទៅភូមិភាគឥសាន្តនៃប្រទេស ដោយត្រូវឆ្លងកាត់តម្រាយផ្លូវ​មួយចំនួនភូមិសាស្ត្រ​រាជធានីភ្នំពេញ រួមមាន ផ្លូវជាតិលេខ២ មហាវិថីព្រះនរោត្តម ស្ពានជ្រោយចង្វារ និង​ផ្លូវជាតិលេខ៦។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាប និងសូមកុំមាន​ការភ្ញាក់ផ្អើលចំពោះ​ការចល័តកងទ័ពសំដៅ​ទៅ​ការពារ​ទឹកដីនៅសមរភូមិមុខ។
សូមអរគុណ”។





ប្រភព ៖ អត្ថបទ និង រូបភាព
 http://www.angkorpost.net/?p=5204
ប្រភព៖ វីដេអូ
https://www.youtube.com/watch?v=SadyoZyKhc4

No comments:

Post a Comment