Tuesday, October 10, 2017

អាណិតណាស់!ស៊ែរ ១ ទៅ...ឪពុកយើងឪពុកគេ! លោកតាម្នាក់ត្រូវគេវាយបែកក្បាលព្រោះ ... - KHMERTRY


ភ្នំពេញ៖ ដោយសារតែជីវភាពក្រីក្រ លោកតាម្នាក់បានប្រកបមុខរបរអូសរទេះដឹកឥវ៉ាន់ដើម្បីយកប្រាក់បន្តិចបន្តូចមកចិញ្ចឹមជីវិត។ សព្វថ្ងៃលោកតាគ្មានផ្ទះសំបែងរស់នៅពិតប្រាកដទេ គឺគាត់រស់នៅតាមសំយាប់ផ្ទះគេ។
241068604-600x450
មុននេះបន្តិច កាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្លូវឌឺងហែម សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានហេតុការណ៍ឈ្លោះគ្នាមួយបានកើតឡើងរវាងអ្នកអូសរទេះដឹកឥវ៉ាន់ពីរនាក់ ហើយបង្កទៅជាការវាយប្រតប់គ្នាយ៉ាងសាហាវ រហូតដល់ថ្នាក់បែកក្បាលឈាមហូររហាម។
241068602-600x338
តាមប្រភពអ្នកដែលបានឃើញហេតុការណ៍នៅកន្លែងនោះបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់ ត្រូវគេហៅទៅអូសអីវ៉ាន់ ដោយម្ចាស់ប្រាប់ថា ប្រញាប់ភ្លាមនោះបុរសដែលវាយគាត់បែកក្បាលនិយាយជាម៉ូយខ្ញុំហេតុអីបានជាមកដណ្ដើមអញ្ចឹង ក្រោយពីឈ្លោះរួចគាត់អូសទំនិញទៅអោយគេបាត់ទៅ។ លុះមួយសន្ទុះក្រោយមកស្រាប់តែអ្នកអូសរទេះដែលមានឈ្មោះពៅ ដែលឈ្លោះជាមួយគាត់បានដើរយកដុំថ្មមកវាយគាត់បែកក្បាលហូរឈាមដូចទឹក នៅក្នុងផ្លូវឌឺងហែម រួចគេចខ្លួនបាត់ស្រមោលទៅ។
241068605-600x338
សមត្ថកិច្ចបានចុះទៅសួរនាំបានឲ្យដឹងថាបុរសរងគ្រោះមានឈ្មោះ កែវ ឈីម ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរ អ្នកអូសរទេះ នៅផ្សារនាគមាស ស្នាក់នៅតាមសំយាបផ្ទះគេ  និងហៅរថយន្តសង្គ្រោះមកដឹកជនរងគ្រោះយកទៅមន្ទីរពេទ្យ។ តែបើតាមសម្ដីអ្នកស្គាល់គាត់ប្រាប់ថា គាត់ផឹកស្រាស្រវឹងរាល់ថ្ងៃ បែរជាគាត់ស្រវឹងខ្លាំង ហើយមើលទៅ បាននិយាយថា មានគេវាយបែកក្បាលបែបនេះ៕
241068603-600x450
ប្រភព៖ rn-new


No comments:

Post a Comment