Sunday, October 1, 2017

ញាក់សាច់! ថៅកែលក់ជីម្នាក់ ត្រូវក្រុមចោរប្លន់សម្លាប់ ទាំងកណ្តាលថ្ងៃ ...

ខេត្តបាត់ដំបង ៖ ថៅកែលក់ជីម្នាក់ ត្រូវបានក្រុមចោរលួចមួយក្រុម ធ្វើសកម្មភាព ប្លន់សម្លាប់ រួចយកយកលុយ ទៅបាត់ដោយសុវត្ថិភាព កាលពីចន្លោះម៉ោង 09ដល់12 ថ្ងៃទី30.ខែ09ឆ្នាំ.2017 នៅចំណុក្រុម10 ស្ថិតក្នុងភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។
ប្រភព អ៊ុំ ប្រុសម្នាក់ ជាអ្នកភូមិបានបង្ហើបប្រាប់ថា កាលពីព្រឹក ម៉ោងជាង 8 គាត់មកទិញជីពីស្រ្តីរគ្រោះ យកទៅបាចដាក់ស្រែ ពេលឡើងពីស្រែ គាត់យកលុយមកសងម្ចាស់លក់ជី នៅម៉ោងប្រហែលជិត12វិញ ស្រាប់ តែឃើញគាត់ដេកលើដី  ហើយគាត់ក៏រត់ទៅហៅបងស្រីស្ត្រីរងគ្រោះ ដែលនៅឈៀងខាងមុខឆ្លងផ្លូវ ម្ខាង មកមើល ស្មានថា គាត់ខ្យល់គ ឬលើសឈាម ដើរដួលស្លាប់ ក៏នាំគ្នាលើកស្រ្តីរងគ្រោះ ដាក់លើគ្រែ រួចយកកន្សែងជ្រលក់ទឹក ជូតខ្លួនមុខមាត់ កន្លែងឈាម ស្រាប់តែឃើញ មានស្លាកស្នាម បែកក្បាលផ្នែកខាង
ក្រោយ ធ្វើឲ្យពួកគាត់សង្ស័យថា ជារឿងផ្សេង ភ្លាមនោះក៏រាយការណ៍ ដល់សមត្ថកិច្ចតែម្តង។
សមត្ថកិច្ច បានបញ្ជាក់ផងដែរថា នេះជាករណីប្លន់វ៉ៃសម្លាប់ (ឬលួចដោយហឹង្សា មានស្ថានទម្ងន់ទោស) លើជនរងគ្រោះឈ្មោះ ឡា មួយ ភេទស្រី អាយុ65ឆ្នាំ មុខរបរលក់ជី រស់នៅកន្លែង កើតហេតុខាងលើ  ដោយការពិនិត្យ ឃើញ ស្នាមរបួស ត្រូវនឹងរបស់រឹង ចំត្រង់ជើងសក់ ថ្ងាស់ខាងស្តាំ និងត្រូវក្បាលពីក្រោយ ចំនួន 03កន្លែង បណ្តាលអោយស្លាប់។
សពស្រ្តី ក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី។ បច្ចុប្បន្នសមត្ថកិច្ច កំពុងស្រាវជ្រាវ រកដានមុខសញ្ញា ដើម្បីចាប់ខ្លួន មកផ្តន្ទាទោសតាមច្បាប់ ៕
សូមអគុណ៕










No comments:

Post a Comment