ភ្នំពេញ៖ កាលពីយប់មិញនេះតារាសម្តែងស្រីវ័យក្មេងសាឡាត ស្រីឡាងបានបង្ហាញរូបវីឌីអូខលនៅពេលដែលនាងបានសួរសុខទុក្ខ លោកទ្រី សក្កដាដែលជាមិត្តសំឡាញ់និងគ្នានៅលើfacebook របស់ខ្លួនទាំងទឹកភ្នែក។
កញ្ញាសាឡាត ស្រីឡាងបានប្រាប់ថាបានខលវីឌីអូទាំងទឹកភ្នែកទាំងពីរនាក់ គាត់ឈឺខ្លាំង គាត់ដើរអត់រួច គាត់និយាយអត់ចេញ ទេវតាអើយថែរក្សាមនុស្សល្អម្នាក់នេះផងឲ្យឆាប់ជា។
នេះជាការបង្ហោះ status មួយនៅក្នុងបណ្តាញសង្គម facebook របស់សាឡាត ស្រីឡាងផងដែរ។
ជាក់ស្តែងលោក ទ្រី សក្កដា ពេលនេះកំពុងមានជំងឺធ្ងន់ធ្ងរ ដើរមិនរួច និយាយមិនចេញផងដែរបណ្តាលមកពីឈឺហើមជើងខ្លាំង ហើយបើតាមការបង្ហាញរបស់លោកទ្រី សក្កដា នៅលើfacebook កាលពីកន្លងទៅនេះក៏បានឲ្យដឹងថា ដោយសារតែការហាត់ប្រាណចង់ស្គមខ្លាំងពេករបស់លោកទើបបណ្តាលឲ្យលោករយៀសសាច់ដុំ ហើមដៃ និងជើងផងដែររហូតដល់មិនអាចដើររួច ហើយអាការៈកាន់តែខ្លាំងឡើងៗផងដែរ។
ទន្ទឹមនឹងនេះក៏មានការជូនពរយ៉ាងច្រើនពីសំណាក់មិត្តភក្តិនៅលើបណ្តាញសង្គមfacebookជាច្រើនផងដែរសូមឲ្យជំងឺរបស់លោកទ្រី សក្កដា ឆាប់ជាសះស្បើយក្នុងពេលឆាប់ៗនេះ។សូមអរគុណ៕
ប្រភព៖ យូធូប
No comments:
Post a Comment