Thursday, August 10, 2017

ស្រីស្អាតកម្ពុជាគ្រងម្កុដ ឈ្នះស្រីស្អាតវៀតណាម

រាជធានីភ្នំពេញ៖ កញ្ញា ស៊ីស៊ី បានក្លាយជាក្លាយជាម្ចាស់ឯកម្កុដ កញ្ញាឯកដងខ្លួនស៊ិចស៊ីពីការប្រកួតក្នុងកម្មវិធី Miss Beauty Between Cambodia and Vietnam ដែលរៀបចំឡើងដោយក្រុមហ៊ុនមួយការប្រកួតសម្រស់លក្ខណៈធម្មជាតិលើទឹកដីប្រទេសម៉ាឡេស៊ីនេះ មានបេក្ខនារីកម្ពុជា ៧នាក់ និងវៀតណាម ២០នាក់។ កញ្ញា ស៊ីស៊ី ឲ្យដឹងថានាង និងស្រីស្អាតខ្មែរ៦នាក់ផ្សេងទៀតត្រូវក្រុមហ៊ុនផ្តល់ឪកាសឲ្យចាក់ចេញទៅប្រឡងនៅប្រទេសម៉ាឡេស៊ី។

កាលពី ថ្ងៃទី៤សីហា២០១៧ហើយវិលមកវិញនៅថ្ងៃទី ៦សីហា។ ចំពោះការប្រកួតនោះកញ្ញា ស៊ីស៊ីថាមានលក្ខណៈដូចប្រឡងបវកញ្ញាតែមិនសូវមានបេក្ខនារីច្រើនទេ វិញ្ញាប្រកួតសំខាន់លើឈុតហែលទឹក និងការពិន្ទុលើឈុតរាត្រីស្រមោលសរ។ កញ្ញាស៊ីស៊ីនិយាយថា ខ្ញុំមិនដឹងថា សម្រស់របស់នាងខ្ញុំអាចឆក់បានការទាក់ទាញពីមហាជននៅទីនោះឡើយ។ ពិសេសគឺគណៈកម្មាធិការព្រោះពឹងលើសមត្ថភាពសុទ្ធហើយឃើញសម្រស់របស់នាងដទៃទៀត ការប្រឡងយើងមិនហ៊ានគិតថាឈ្នះគេឡើយ ព្រោះស្រីស្អាតច្រើនណាស់ដែលខ្ញង់ៗ តែម្តង ។ចំណាត់ថ្នាក់លេខ ២ និងចំណាត់ថ្នាក់លេខ ៣បានទៅលើបេក្ខនារីវៀតណាម។ ចំពោះដែលរង្វាន់ដែលកញ្ញាស៊ីស៊ី ទទួលបានក្រៅពីម្កុដគឺប្រាក់២០០០ដុល្លានិងរង្វាន់ផ្សេងៗទៀតផងដែរ។

កញ្ញា ស៊ីស៊ីនិយាយថា យ៉ាងណាមិញនាងខ្ញុំមិនទាន់ដឹងថាខាងក្រុមហ៊ុនគេមានគោលការណ៍យកនាងខ្ញុំទៅប្រកួតនៅទីណា កន្លែងណាទៀតនោះទេហើយថតស្ពតអ្វីដែរមានទុកជូនពួកគាត់ជាអ្នកវែកផ្លូវ ជារឿងមួយល្អក្នុងឆាកជីវិតមានវ័យប៉ុណ្ណឹង និង ជាមុខមាត់ប្រទេសយើងដែលនាងខ្ញុំអាចធ្វើបានជូនមហាជនទាំងអស់គ្នាជឿជាក់។នាងខ្ញុំរំពឹងថារូបភាពជាអ្នកលើកម្កុដនេះនិងជួយខ្ញុំរុញឲ្យនាងខ្ញុំកាន់តែទទួលបានភាពទាក់ទាញមួយអន្លើរទៀតក្នុងទីផ្សារសិល្បៈរបស់នាងខ្ញុំ គ្រាដែលនាងខ្ញុំក៏ចូលចិត្តនិងអាជីបសម្តែងផងដែរ។ កញ្ញាស៊ីស៊ី ជាតារាសម្តែងដោយបានសម្តែងក្នុងខ្សែភាពយន្តបានប៉ុន្មានរឿងមកហើយជាតួអង្គ ឈ្នាស់លើសពីនេះនាងជានារីបំរើការងារនៅលើយន្តហោះផងដែរ៕សូមអរគុណ៕
ប្រភព៖ យូធួប

No comments:

Post a Comment