
កំពង់ស្ពឺ៖ មានហេតុការណ៍គ្រោះធម្មជាតិមួយបានកើតឡើងគួរឲ្យរន្ធត់ កាលពីវេលាម៉ោង១ និង២០នាទី ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិស្រល់ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ គឺមានប្ដីប្រពន្ធ ក្រីក្រ២នាក់ ដែលតែងតែបណ្តើរគ្នាចេញទៅស៊ីឈ្នួលគាស់គល់ព្រិច យកមកចិញ្ចឹមជីវិត ស្រាប់តែត្រូវរន្ទះបាញ់ស្លាប់ យ៉ាងអាណោចអាធម ខណៈពួកគាត់ដើរ ត្រឡប់មកវិញជិតផ្ទះ។

យោងតាមការអះអាងរបស់សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំងពីរនាក់ ប្ដីប្រពន្ធមានឈ្មោះ អ៊ុក រ៉ែន ភេទស្រីអាយុ៥០ឆ្នាំ ជាប្រពន្ធ និងប្តី ហ៊ុង ទ្រឹង អាយុ៤៧ឆ្នាំ មានស្រុកកំណើតភូមិស្មៅ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ បច្ចុប្បន្ន្នសា្នក់នៅភូមិស្រល់ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។
ហើយសមត្ថកិច្ចបន្ថែមទៀតថា មុនពេលកើតហេតុ ប្ដីប្រពន្ធពីរនាក់នេះ បានចេញទៅស៊ីឈ្នួល គាស់គល់ព្រិច ប៉ុន្តែស្រាប់តែមានភ្លៀងធ្លាក់ខ្លាំង ពួកគាត់ក៏ដើរត្រឡប់មកផ្ទះវិញ តែពេលមកដល់ខាងលិច ផ្ទះប្រហែលចំងាយជាង ២០ម៉ែត្រ ក៏ត្រូវរន្ទះបាញ់ឆេះរោលពេញដងខ្លួនបណ្តាលឲ្យស្លាប់ នៅកន្លែងតែម្ដង។

គួរបញ្ជាក់ថា បន្ទាប់ពីសមត្ថកិច្ច ធ្វើកោសលវិច្ច័យ សាកសព និងពិនិត្យរួច បានសន្និដ្ឋានជនរងគ្រោះទាំងពីរនាក់ពិតជាត្រូវរន្ទះបាញ់ ស្លាប់ពិតប្រាកដមែន។ បច្ចុប្បន្នក្រោយសមត្ថកិច្ច ធ្វើកំណត់ហេតុរួចរាល់ បានប្រគល់សាកសព ជូនក្រុមគ្រួសារជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី ៕សូមអរគុណ៕
No comments:
Post a Comment