Thursday, October 5, 2017

ព្រះសង្ឃមួយអង្គ កំពុងល្បីពេញ Facebook នៅថៃព្រោះ...(មានវីដេអូ)

សព្វថ្ងៃនេះព្រះសង្ឃមួយអង្គ ដែលមានសាច់ដុំធំកង់ៗ ដូចកីឡាករលើកដុំដែកដែលកំពុងតែទទួលបានប្រិយភាពខ្លាំងពេញបណ្តាញទំនាក់ទំនងសង្គមថៃ។ ព្រះសង្ឃដែលគេស្គាល់ថាជាព្រះសង្ឃថៃពុំមានប្រភពណាមួយបង្ហាញអត្តសញ្ញាណពិតប្រាកដនោះឡើយ ថ្វីបើរូបថតព្រះសង្ឃអង្គនេះត្រូវបានគេបង្ហោះតាមរយះគណនីមួយឈ្មោះថា ជឿន តាន់ ដែលចែករំលែកព្រូងព្រាតក្នុងប្រទេសថៃ ក្នុងរយះពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ក្នុងករណី facebook ឈ្មោះជឿន តាន់ ជាជនជាតិថៃបានបង្ហោះរូបថតរបស់ព្រះសង្ឃដែលមានសាច់ដុំធំៗនេះដើម្បីនាំមកនូវការយល់ដឹងដល់សុខភាពរបស់ព្រះសង្ឍ។
តាមសំណេរ ជឿន តាន់អាយុ៥១ ឆ្នាំបានអះអាងថាចង់ឲ្យព្រះសង្ឃថៃព្យាយាមហាត់ប្រាណដើម្បីឲ្យមានសុខភាពល្អ ព្រោះចង់ឲ្យពុទ្ធបរិសទ័ឈប់ប្រគេនគ្រឿងអាហារជាតិផ្អែមៗបំប៉នធ្វើឲ្យធាត់នឹងអាហារប្រៃដល់ព្រះសង្ឃ។ ចំពោះអាហារទាំងអស់នោះអាចធ្វើឲ្យព្រះសង្ឃកើតជំងឺកាចសាហាវផ្សេងៗ ដូចជាទឹកនោមផ្អែម លើសឈាម និង ខូចដំរងនោមជាដើម។
ទោះជាមានអ្នកខ្លះសរសើរគាត់ និង ចំពោះរូបរាងកាយរបស់ព្រះសង្ឃដែលមានសុខភាពល្អក៏ដោយ ហើយក៏មានអ្នកដ៏ទៃទៀតរិះគន់គាត់ថា ភាពក្រអឺតក្រអោងអាចចាត់ទុកជាឥតប្រយោជន៍។
សូមរីករាយទស្សនាវីដេអូខាងក្រោម៖
សូមអរគុណសម្រាប់ការទស្សនា៕


No comments:

Post a Comment