Sunday, October 8, 2017

លោកមៃ សុគន្ធ ថា ពេជ្រ ថៃសំលេងចាញ់លីគ័ង្ដដាច់ តើគាត់និយាយចឹងត្រូវអត់?


ភ្នំពេញ៖ នៅក្នុងវគ្គ Live Show Semi Final បន្ទាប់ពីបង្ហាញសមត្ថភាពរបស់កូនក្រុមរបស់Couch ទាំង ១២ នាក់រួចមកគេសង្កេតឃើញថា កូនក្រុមរបស់ លោកព្រាប សុវត្ថិ ទទួលបានការចាប់អារម្មណ៍ខ្លាំងជាងគេ។ ក្នុងនោះមានដូចជា កុយ វីស្សា ឈឹម ជូលីណា ពេជ្រ ថៃ និង ឡុង លីគ័ង្គ។
ប៉ុន្តែមានតែ លីគ័ង្គ ប៉ុណ្ណោះដែលលេចធ្លោជាងគេ។ ប៉ុន្តែនៅពេលប្រកាសលទ្ធ ស្រាប់តែ ពេជ្រ ថៃទទួលបានការផ្ញើសារច្រើនជាងគេ។ នេះជាហេតុ ដែលធ្វើឲ្យប្រិយមិត្តអ្នកទស្សនាក្នុង និង ក្រៅប្រទេសធ្វើការរិះគន់ទៅលើពេជ្រ ថៃយ៉ាងខ្លាំងៗ។ ជាក់ស្តែង លោកមៃ សុគន្ធ ថា ពេជ្រ ថៃសំលេងចាញ់លីគ័ង្ដដាច់ តើគាត់និយាយចឹងត្រូវអត់? សូមអានសំណេរទាំងស្រុងរបស់គាត់នៅខាងក្រោម៖

តាមគណនី Facebook គាត់ផុសអោយដឹងថា មិនមែនបន្ទោសក្មេងទេ តែមួយសប្តាហ៍ទៅមួយសប្តាហ៍ ពេជ្រ ថៃ សមត្ថភាពសំលេងរបស់ប្អូនមិនមានភាពប្រែប្រួលរីកចំរើនសោះ មិនដូច ឡុង លីគ័ង្គ ទេ រីកចំរើនណាស់ ហើយបទ នារីម៉ាកសុីដែលពេជ្រ ថៃ ច្រៀងមិនសុីសង្វាក់សោះ ភ្លេងទៅដោយភ្លេង សំលេងទៅដោយសំលេងស្ទើរតុងទៀត ទៅលើក៏មិនដល់ទៅក្រោមក៍មិនដល់ ស្រែកមិនស្មើរតុងតែម្តង វេទិកា The Voice មិនមែនជាវេទិកា ប្រលងកំប្លែង មនោសញ្ចេតនា រឺប្រជាប្រិយទេ សូមបងប្អូនបោះឆ្នោត មេត្តា វិនិច្ឆ័យ យកសមត្ថភាពសំលេងជាគោលផង ដោយក្តីស្រឡាញ់។






1 comment:

  1. The Buffet at Mohegan Sun - Mapyro
    Mohegan Sun · From the Mohegan Sun Hotel · From 양산 출장안마 the Mohegan Sun Hotel · 바카라 사이트 유니88 From the Sky 전라남도 출장안마 Tower 원주 출장마사지 Hotel · From the Sky Tower Hotel 통영 출장안마 & Casino · From

    ReplyDelete