Tuesday, October 3, 2017

សម្រស់​ ! វិធីខាត់ស្បែកអោយស ម៉ត់រលោង "រូបមន្តធម្មជាតិ"

មុខ​ងារ​គ្រឹស​នៃ​ស្បែក

មុខងារ ​របស់​ស្បែក​រួម​មាន​ដូចជា ការពារ​ជាលិការ​ខាងក្នុង​ពី​ ធាតុ​គីមី​ផ្សេងៗ ពី​បាក់តេរី ពី​ការ​ប៉ះ​ទង្គិច និង​ការស្ថួត​ហួត​ហែង; រក្សា​សីតុណ្ហភាព​នៃ​សារពាង្គកាយ​ឲ​នៅ​ថេរ ដោយ​ការ​បង្កើន​កម្តៅ​ក្នុង​សារពាង្គកាយ និង​ការ​បែក​ញឹស; ការពារ​កោសិកា​ពី​កាំ​រស្មី​ស្វាយ​អ៊ុលត្រា; បញ្ចេញ​សំណល​មេតាបូលីស និង​ជាតិ​ខ្លាញ; ទទួល​យក​រំញោច​ផ្សេងៗ​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ ; ស្រូប​យក​សារធាតុ​(ឳសុថ) មួយ​ចំនួន; សំយោគ​ប្រូតេអ៊ីន​ការពារ និងវីតាមីន​ D ។ ធ្មួល (សរសៃរ​​វិញ្ញាណ​ដែល​មាន​ប្រត្តិកម្ម​ដើម្បី បម្លាស់​ផ្តូរ​ផ្សេងៗ ដូចជា​កម្តៅ –ល– ដោយ​បញ្ចូន​ព័ត៌មាន​ទៅ​កាន់​មជ្ឈមណ្ឌល​ប្រសាទ) នៃ​ស្បែក ស្ថិត​នៅ​ក្នុង​ស្បែក ។

រូប​ផ្គុំ​នៃ​ស្បែក

ក. អេពីឌែម

អេពីឌែម គឺ​ជា​ផ្នែក​ផ្ទៃ​ខាង​ក្រៅ​របស់​ស្បែក ដែល​ផ្គុំ​ឡើង​ពី​ស្រទាប់​កោសិកា​អេពីតេល្យូម​ជា​ច្រើន​ជាន់​ដែល​មាន​ផ្ទុក​កេរ៉ាទីន (ប៉ូលីប៉ិបទីត) និង​គ្មាន​សរសៃ​ឈាម​នោះ​ទេ ។ កោសិកា​​ដែល​នៅ​ផ្ទៃ​ខាង​លើ​របស់​ស្បែក​ ជា​កោសិកា​ងាប់  ហើយ​តែង​តែ​របក​ចេញ​ជា​បន្ត​បន្ទាប់ ។ ពួក​វា​ត្រូវ​បាន​ជំនួស​វិញ​ដោយ​ការ​ធ្វើ​ចំណែក​យ៉ាង​រហ័ស​នៃ​កោសិកា​ ស្រទាប់​ក្នុង​នៃ​ស្បែក(cell in the basal layer) ។ ដោយ​កោសិកាផ្លាស់​ចេញ​ពី​ស្រទាប់​ក្នុង​នៃ​ស្បែក នោះ​ពួក​វា​ប្រមូលផ្តុំ​កេរ៉ាទីន ហើយ​ក៏​ប្រែ​ជា​កោសិកា​ងាប់ ។ មេឡានីន (Melanin) ជា​ជាតិ​ពណ័​ម្យ៉ាង​ដែល​ផលិត​ដោយ មេឡាណូស៊ីត(melanocytes) មាន​នាទី​ការពារ​ណ្វៃយ៉ូ​នៃកោសិកា​អេពីតេ​ឡែ(epithelial) ពី​ការ​បំផ្លាញ​នៃ​កាំរស្មី​ព្រះអាទិត្យ ។
ខ. ឌែម

ឌែម ​ផ្គុំ​ឡើង​ដោយ​កោសិកា​ភ្ជាប់​គ្នា​យ៉ាង​ក្រាស់ ដែល​កើត​ពី​ជាលិកា​សន្ធាន​សរសៃ​យឺត និង​កូឡាសែន(collagen) ។ វា​ជា​កន្លែង​ដែល​ផ្ទុក​សរសៃរ​ឈាម សរសៃរ​ប្រសាទ និងសរីរាង្គ​បន្ទាប់​បន្សំ​ដែល​បែក​ចេញ​ពី​អេពីឌែម ។  ឌែម​ចែក​ចេញ​ជា​២​តំបន់​គី ស្រទាប់​បាពីលារី(papillary layers) និង​ស្រទាប់​រីទីខ្យូឡឺ(reticular layers) ។ ស្រទាប់​បាពីលារី មាន​ថ្លាស ដែល​ផលិត​ក្រចក ។

សរីរាង្គ​បន្ទាប់​បន្សំ​របស់​ស្បែក

សរីរាង្គ​បន្ទាប់​បន្សំ​របស់​ស្បែក​ត្រូវ​បាន​បង្កើត​ឡើង​ពីស្រទាប់​អេពីឌែម ប៉ុន្តែ​មាន​ឬស​នៅ​ក្នុង​ស្រទាប់​ឌែម ។

ក. ក្រពេញ ​សេបូម ផលិតឬ​បញ្វេញ សេបូម ដែល​​ល្បាយ​រូបធាតុ​ខ្លាញ់ និង​កម្ទេច​កំទី​កោសិកា​នៅ​ក្នុង​ឬស​រោម ដែល​​បញ្ចេញ​តាម​បំពង់​​ខ្លី​មួយ ឬ​បំពង់​បើក​ចំហ​នៅ​លើ​ផ្ទៃ​ស្បែក ។ សេបូម រក្សា​ស្បែក និង​រោម ឲ​ទន់ និង​មាន​ផ្ទុក​សារធាតុ​គីមី​សម្រាប់​សម្លាប់​បាក់តេរី ។ របាយ​នៃ​ក្រពេញ​សេបូម​គឺ ក្នុង​១cm​ការ៉េ នៃ​ផ្ទៃ​ស្បែក មាន​១០០​ក្រពេញ ។ តែ​ចំពោះ​ស្បែក​នៅ​លើ​ផ្ទៃ​មុខ ឬ​ក្បាល អាច​មានពី ៤០០ ទៅ ៩០០ ក្នុង​១cmការ៉េ ។

ខ. ក្រពេញ​ញឹស មាន​ស្ទើរ​គ្រប់​ទី​កន្លែង​ទាំង​អស់​នៅ​ក្នុង​ស្បែក ។ វា​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ប្រព័ន្ធ​ប្រសាទ ធ្វើ​ការ​ផលិត​ញើស ដែល​បញ្ចេញ​តាម​រន្ធ​ ញើស(បំពង់​ដែល​ស្ថិត​នៅ​ផ្ទៃ​ខាង​លើ​នៃកោសិកា​អេពីតេឡែ) ។ សារធាតុ​ខនិជ អ៊ុយរេ និង​សារធាតុ​ផ្សេងៗ​ទៀត ត្រូវ​បាន​បញ្ចេញ​តាម​រយៈ​ការ​បែក​ញើស ។ ក្រពេញ​ញើស​ក៏​ចូល​រួម​ចំណែក​រក្សាតម្រូវ​សីតុណ្ហភាព​នៃ​សារពាង្គកាយ​ ដោយ​ការ​រំហួត​ញើសផង​ដែរ ។ ចំពោះ​ក្រពេញ​ញើស​ដែល​ប្រមូល​ផ្តុំ​នៅ​ត្រង់ ក្លៀក ក្រលៀន និង​ជុំ​វិញ​ចុង​ដោះ ជា​ក្រពេញ​ញើស​មាន​ឈ្មោះ​ថា ក្រពេញ​អាប៉ូគ្រីន ។ ក្រពេញ​អាប៉ូគ្រីន​នេះបញ្ចេញ​នូវ​ញើស​ដែល​មាន​ក្លិន​អាក្រក់ ។

ជា ​ធម្មតា​ក្នុង​រយៈ​ពេល​២៤​ម៉ោង សារពាង្គកាយ​បញ្ចេញ​ញើស​ពី ៥០០ ទៅ ៦០០mL ។ តែ​ចំពោះ​កម្មករ​ដែល​ធ្វើ​ការ​ក្រោម​សីតុណ្ហភាព​ខ្ពស់ អាច់​បាត់​បង់​ញើស​ចំនួន 15L ក្នុង​១​ថ្ងៃ ។

ដោយ​លែក សត្វ​ឆ្កែ​មាន​ក្រពេញ​ញើស​តែ​នៅ​លើ​អណ្តាត​ទេ ។ ដូចនេះ​ហើយ​បាន​ជា​ឆ្កែ​តែង​តែ​បញ្ចាញ​អណ្តាត​មក​ក្រៅ​នៅ​ពេល​វា​ហត់ ឬ​ក្តៅ​ខ្លាំង ។

គ. រោម(ឬ​សក់) គឺ​ជា​កោសិកា​កេរ៉ាទីន​ងាប់ និង​ផលិត​ដោយ​មើម​នៃ​រោម(hair blub) ។ ឬស​ដែល​ត្រូវ​     រុំ​ព័ទ្ធ​ដោយ​ស្រោម គឺ​ឬស​រោម(ឬស​សក់)(hair follicle) ស្ថិត​នៅ​ក្នុង​គល់​រោម​នៃ​ស្រទាប់​ឌែម ។ សរសៃរោម​ដែល​ជា​ផ្នែក​ដែល​យើង​មើល​ឃើង កើត​ឡើង​ពី​កោសិកា​អេពីឌែម​រឹង​ ហើយ​ងាប់ ។រោម​គ្រប​ដណ្តប់​សារពាង្គកាយ​ស្ទើរ​តែ​ទាំង​អស់ លើក​លែង​តែ បាតដៃ បាត​ជើង បបូរ​មាត់… ។

ពណ៍​នៃ​រោម​ត្រូវ​បាន​កំណត់​ដោយ​ជាតិ​ពណ៌ មេឡានីន ដែល​ផលិត​ដោយ​កោសិកា​ មេឡាណូស៊ីត ដែល ​ស្ថិត​នៅ​ផ្នែក​បាត​នៃ​​គល់​រោម ក្នុង​ស្រទាប់​អេពីឌែម​ ។ ជាតិ​ពណ៌​មេឡានីន​ច្រើន ធ្វើ​ឲ​សក់​មាន​ពណ៌​ខ្មៅ ហើយ​បើ​តិច​វិញ​នោះ​បណ្តាល​ឲ​សក់​មាន​ពណ៌​ក្រហម ។ សែន​ជា​អ្នក​ត្រួត​ពិនិត្យ​នូវ​បរិមាណ​នៃ​ការ​ផលិត​ជាតិ​ពណ៌​នេះ ។ មនុស្ស​ភឿក ជា​មនុស្ស​ដែល​រោម និង​ស្បែក​គ្មាន​ពណ៌​នោះ គឺ​បណ្តាល​មក​ពី​សែន​ដែល​ត្រួត​ពិនិត្យ​ការ​ផលិត​ជាតិ​ពណ៌​មេឡានីន មិន​ដំណើរ​ការ ។

ដោយ ​ឡែក ការ​បាត់​បង់​ជាតិ​ពណ៌​នៃ​សក់(សក់​ឡើង​ស្កៅ) គឺ​វា​ទាក់​ទង​នឹង​អាយុ ឬ​ភាព​តាង​តឹង​អារម្មណ៌ ដែល​ជា​ហេតុ​នាំ​ឲ​ការ​ផលិត​មេឡានីន​ធ្លាក់​ចុះ ។

 
ឃ. ក្រចក ​នីមួយៗ​មាន​សន្ទះ​ក្រចក និង​គល់​ក្រចក ។ សន្ទះ​ក្រចក​ កើត​ពី​កោសិកា​អេពីតេល្យូម​នៃ​ស្រទាប់​អេពីឌែម ហើយ​ផ្នែក​គល់​សន្ទះ​ក្រចក​ ជា​ផ្នែក​ដែល​មាន​រាង​ពាក់​កណ្តាល់​ចំណិត​លោក​ខែ ។ នៅ​ទី​នោះ​មាន​កោសិកា​អេពីតេល្យូម​ធ្វើ​ចំណែក​យ៉ាង​សកម្ម ។ ក្រោម​ពី​ចំណែក កោសិកា​ទាំង​នោះ​ភ្ជោក​ដោយ​ជាតិ​កេរ៉ាទីន ហើយ​ក៏​ក្លាយ​ជា​ក្រិន ។ ការ​លូតលាស់​នៃ​គល់​ក្រចក រញ​ឲ​សន្ទះ​ក្រចក​លូត​ទៅ​មុខ ។

ក្រចក​មាន​ កម្រាស់​ពី 0,5mm ទៅ 0,7mm ។ ជា​ធម្មតា ក្នុង​១​សប្តាហ៍​​ក្រចក​លូត​បាន​ប្រវែង​ពី 0,5 mm ទៅ 1mm ។ ប៉ុន្តែ អរម៉ូន ជំងឺ និង​របប​អាហារ​ ជា​កត្តា​ធ្វើ​ឲ​ការ​លូតលាស់​ក្រចក​ប្រែប្រួល ។

ធ្មួល​កាយ​វិញ្ញាណ

ធ្មួល ​កាយ​វិញ្ញាណ​ស្ថិត​នៅ​ក្នុង​ស្រទាប់​ឌែម​នៃ​ស្បែក ។ ធ្មួល​កាយ​វិញ្ញាណ​មាន​ដូច​ជា ធ្មួល​ឈឺ​ចាប់ ធ្មួល​បំណះ​ទង្គិច ធ្មួល​ត្រជាក់ ធ្មួល​កម្តៅ និង​ធ្មួល​សម្ពាធ ដែល​ទាំង​អស់​មាន​ប្រាំ​ប្រភេទ ។  ថ្វី​បើ​ធ្មួល​ទាំង​នេះ​មាន​នៅ​ពាស​ពេញ​សារពាង្គកាយ ប៉ុន្តែ​រំញោចនៅ​កន្លែង​ផ្សេងៗ​គ្នា តំណប​និង​ប្រត្តិកម្ម​មេកានិច​ក៏​ខុស​គ្នា​ដែរ ។

ការ​ឆ្លង​រោគ និង​អាឡឺស៊ី (Infection and Allergies)

ជា​ទូទៅ ភាព​មិន​ប្រក្រតី​នៃ​ស្បែក​បណ្តាល​មក​ពី បាក់តេរី មេរោគ ឬ​ការ​ឆ្លង់​មេរោគ​ដែល​ជា​ផ្សិត ឬ​អាឡឺស៊ី ។

ស្បែក​ស្ថួត

ស្បែក ​ស្ថួត បណ្តាល​មក​ពី​ការ​បាត់​បង់​ជាតិ​ទឹក​ និង​ការ​រាតត្បាត​នៃ​បាក់តេរី ហើយ​បង្ក​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់​ធ្ងង់​ទៅ​លើ​រាង​កាយ ។ ជម្រៅ​នៃ​ការ​ស្ថួត​ត្រូវ​បាន​រៀប​រាប់​ជា កម្រិត​ដំបូង(ខូចខាត់​ត្រឹម​តែ​ស្រទាប់​អេពីឌែម​តែ​ប៉ុន្នោះ) កម្រិត​ទី​២(ស្រទាប់​អេពីឌែម និង​ផ្នែក​ខ្លះ​នៃ​ឌែម ត្រូវ​របួស) និង​កម្រិត​ទី៣ (អេពីឌែម និង​ឌែម​ទាំង​ស្រុង​ត្រូវ​បាន​បំផ្លាញ) ។ ការ​ស្ថួត​កម្រិត​៣ តម្រូវ​ឲ​មាន​ការ​បំបៅ​ស្បែក (ការ​យក​ស្បែក​ពី​ផ្នែក​មួយ​នៃ​សារពាង្គកាយ​មក​ជំនួស​ស្បែក​ដែល​បាត់​បង់ ឬ​ខូចខាត់) ។

មហារីក​ស្បែក

          ជា​ធម្មតា​មូលហេតុ​ដែល​បណ្តាល​ឲ​កើត​មហារីក​ស្បែក​គឺ ការ​ប៉ះ​ទៅ​នឹង​វិទ្យុសកម្ម​នៃ​កាំរស្មី​អ៊ុយត្រា (ultraviolet radiation) ។ មីឡាណូម៉ា (ស្បែក ​មាន​សភាព​ជាំ​ខ្មៅ​ដុំៗ) ជា​មហារីក​នៃ​កោសិកា​មេឡាណូស៊ីត គឺ​នៅ​តែ​កម្រ​នឹង​ជួប​ប្រទេះ​នៅឡើយ ប៉ុន្តែ​​៥០%​គឺ​វា​អាច​បណ្តាល​ឲ​ស្លាប់ ។

ការ​វិវត្ត​ទ្រង់​ទ្រាយ​នៃ​ស្បែក

១. ស្បែក​ គឺ​ក្រាស់ យឺត និង​ផ្ទុក​ទឹក​បាន​យ៉ាង​ល្អ នៅ​ក្នុង​វ័យ​ក្មេង ប៉ុន្តែ បាត់បង់ ភាព​​តឹង ភាព​ទន់ ភាព​យឺត និង​ស្តើង នៅ​ពេល​មាន​ការ​វិវត្តទៅ​ជា​ចាស់​ ។ មហារីក​ស្បែក ជា​ការ​វាយ​ប្រហារ​យ៉ាង​ធំ​ចំពោះ​ស្បែក​ដែល​ត្រូវ​កម្តៅ​ថ្ងៃ​ច្រើន​ហួស ។

២. ទំពែក និង/ឬ ​ស្កូវ កើត​ឡើង​ស្រប​ពេល​ដែល​យើង​វិវត្ត​ទៅ​ជា​ចាស់ ។ ទាំង​ពីកត្តា​​នេះ​ វា​ស្ថិត​នៅ​ក្រោម​ការ​បញ្ជារ​ពី​សែន ប៉ុន្តែ​ក៏​បណ្តាល​មកពី​កត្តា​ផ្សេងៗ (ដូច​ជា ថ្នាំ អារម្មណ៍ ជា​ដើម) ផង​ដែរ ។
ខាងក្រោមគឺជាវិដេអូដែលបង្ហាញពីការថែរក្សាស្បែកតាមបែបធម្មជាតិ៖

សូមអរគុណ!




No comments:

Post a Comment