Friday, October 20, 2017

ហួសចិត្ត! បុរសម្នាក់ខំធ្វើអំពើល្អរាល់ថ្ងៃ តែគាត់បែរជាទទួលបាន ...ត្រឡប់មកវិញ (មានវីដេអូ)


មនុស្សយើងកើតមកតែងតែមានអត្តចរឹកខុសៗគ្នា មនុស្សខ្លះមានអត្តចរឹកល្អ ស្លូតបូត សុភាពរាបសា ចេះជួយយកអសារអ្នកដទៃ រីឯមនុស្សខ្លះទៀតមានអត្តចរឹកក្រអើតក្រទម មិនចេះជួយយកអសារអ្នកដទៃទេ ពោលគឺអាត្មានិយម គិតតែពីខ្លួនឯង ឲ្យតែខ្លួនឯងបានសុខទោះអ្នកដទៃ មានផលលំបាកយ៉ាងណាក៏មើលមិនឃើញដែរ។ ម្យ៉ាងវិញទៀតមនុស្សយើងគ្រប់គួរតែគិតថា ការរស់នៅរបស់យើងទាំងអស់គ្នាក្នុងសង្គមមួយ យើងមិនអាចរស់នៅ តែម្នាក់ឯងបានទេ គឺយើងត្រូវចេះជួយយកអសារគ្នាទៅវិញទៅមក។ តែបើអ្នកគិតថា ការជួយអ្នកដទៃគឺជារឿងឥតប្រយោជន៍ នោះការគិតរបស់អ្នកខុសទាំងស្រុងហើយ ព្រោះនៅពេលដែលអ្នកមានទុក្ខលំបាកនោះអ្នកគ្មាននរណាម្នាក់ជួយអ្នកឡើយ នេះហើយជាផលដែលអ្នកទទួលបាន។ ជាក់ស្តែងនៅក្នុងសាច់រឿងវីដេអូខ្លីបខាងក្រោមបានបង្ហាញថា បុរសម្នាក់បានធ្វើអំពើរាល់ថ្ងៃ ជាមួយអ្នកជិតខាង រុក្ខជាតិ ហើយនឹងសត្វហើយគាត់ទទួលបានផលត្រឡប់មកវិញយ៉ាងសាកសម។ ទន្ទឹមនិងការធ្វើអំពើល្អរបស់គាត់ ក៏មានមនុស្សមួយក្រុមតូច ដែលគិតថា ទង្វើរបស់គាត់គឺមិនត្រឹមត្រូវ។ នៅទីបញ្ចប់ អ្នកដែលគិតថាទង្វើរបស់គាត់មិនត្រឹមត្រូវទាំងអស់នោះ បែរជាភ្លឺភ្នែក ព្រោះអ្វីដែលគេគិតគឺខុសទាំងស្រុង។
ទស្សនាវីដេអូឃ្លីបខាងក្រោម៖































បន្ទាប់ពីទស្សនាហើយតើអ្នកគិតយ៉ាងដូចម្តេច? 
សូមខមិននៅខាងក្រោម។
សូមអភ័យចំពោះកំហុសឆ្គងដោយអចេតនា។
សូមអរគុណ៕



No comments:

Post a Comment