-ប្រភេទ៖ អក្សរសិល្ប៍ទំនើប,
ប្រលោមលោកបែបមនោសញ្ជេតនា។
-ចលនា៖ ខេមរនិយម
-ឥទ្ធិពល៖ ព្រះពុទ្ធសាសនា
-សង្គមបរិយាកាស៖
ក្នុងសម័យលង្វែក
-កាលកំណត់តែង៖ ១៩១៥ (
ក្នុងរជ្ជកាលស្តេចស៊ីសុវត្ថិ)
-អ្នកនិពន្ធ៖ ភិក្ខុសោម
-រឿងសង្ខេប៖
ទុំជាកូនប្រុសស្រ្តីមេម៉ាយម្នាក់នៅស្រុកបាភ្នំ ខេត្តព្រៃវែង
បានបួសរៀនជាមួយមិត្តភក្តិម្នាក់ឈ្មោះពេជ្រ នៅក្នុងវត្តវិហារធំ។
ទាំងពីរនាក់មានចំណេះដឹងខាងមន្តអាគម ស្មូត ផ្លុំបី និងធ្វើតោកលក់។
ដោយឡែកទុំមានរូបរាងស្អាត និងមានសំឡេងពីរោះ។ ថ្ងៃមួយនេនទាំងពីរបានសុំលោកគ្រូចៅអធិការយកតោកទៅលក់។
ទុំ និង ពេជ្រលក់រហូតដល់ស្រុកត្បូងឃ្មុំ។
ទុំបានស្មូតយ៉ាងពិរោះធ្វើឲ្យអ្នកស្រុកត្បូងឃ្មុំផ្អើលឈូឆរមកស្តាប់។
នាងនោជាភិលៀងរបស់នាងទាវ ឃើញទុំស្អាត
សំឡេងពិរោះក៏គូចចិត្តស្នេហាតែដោយឋានៈតូចទាបនាងក៏ត្រឡប់ទៅផ្ទះប្រាប់នាងទាវ។
ទាវដឹងដំណឹងនេះក៏អង្វរម្តាយឲ្យទៅនិមន្តនេនទុំមកស្មូត្រនៅផ្ទះរបស់ខ្លួន។
ទុំស្មូត្រយ៉ាងពិរោះទាវក៏ចាប់ចិត្តស្រឡាញ់ ក៏រៀបចំផាហ៊ុម ដន្លាប់ បារី ស្លា ម្លូ
ឲ្យនាងនោយកទៅប្រគេនទុំ ហើយប្រាថ្នាផ្សងឲ្យបានជួបទុំ។ ឯទុំវិញ
ក៏ចាប់ចិត្តស្រលាញ់ទាវដែរ។ មកដល់វត្តវិញ ទុំរិះរកឧបាយកលសុំលោកគ្រូសឹក លោកគ្រូពុំព្រមព្រោះការទស្សទាយឃើញថាជើងលេខមិនល្អពានលើស្លាប់។
ដោយគ្រូមិនឲ្យសឹក ទុំក៏ទៅរកម្តាយអោយជួយអង្វរក៏លោកគ្រូតែពុំបានសំរេច។
ទុំដាច់ចិត្តលួចសឹកម្នាក់ឯង ហើយក៏ប្រញាប់ប្រញាល់បបួលពេជ្រវិលទៅត្បួងឃ្មុំវិញ។
ជូនជាពេលនោះម្តាយទាវមិននៅ ទុំក៏ឡើងលើផ្ទះហើយលួចរួមរក្ស័ជាមួយទាវនាពេលនោះទៅ។
ក្រោយមកអរជូនជាចៅហ្វាយខេត្តត្បូវឃ្មុំបានចូលដណ្តឹងនាងទាវ
ឲ្យមឺនងូនជាកូនប្រុសរបស់ខ្លួន។ ទន្ទឹមនឹងនោះទុំ
និងពេជ្រត្រូវស្តេចរាមាដែលសោយរាជ្យនៅក្នុង
ក្រុងលង្វែកនាំយកទៅក្នុងវាំងព្រោះទុំចេះស្មូត្រយ៉ាងពិរោះ។
ដោយព្រះបាទរាមាចង់បានស្រីស្អាតធ្វើជាស្នំឯក ក៏ជ្រើសរើសរកស្រីស្អាតប៉ះចំនាងទាវដែលជាសង្សារទុំធ្វើឲ្យម្តាយសប្បាយចិត្តជាខ្លាំង។
លុះបានជូមមុខគ្នាក្នុងវាំង
ចំពោះមុខស្តេចទុំច្រៀងរៀបរាប់សព្វគ្រប់ធ្វើអោយស្តេចរៀបការទុំនិងទាវជាប្តីប្រពន្ធក្នុងពេលនោះទៅ។
ការណ៍នេះធ្វើឲ្យម្តាយទាវខូចចិត្តយ៉ាងខ្លាំង ក៏ប្រញាប់ប្រញាល់មកស្រុកកំណើតវិញ
ហើយរិះរកឧបាយកលក្លែងសំបុត្រប្រាប់ទៅនាងទាវថាខ្លួនមានជំងឺជាទម្ងន់។
បានដំណឹងនេះភ្លាម ទាវក៏មកមើលម្តាយដល់ផ្ទះ
ត្រូវម្តាយចាប់បង្ខំឲ្យរៀបការជាមួយម៊ុឹនងួន។
ទាវអស់សង្ឃឹមក៏សរសេរសំបុត្រឲ្យទុំបានដឹង។ ពេលនោះស្តេចក៏ប្រទានព្រះរាជសារដល់ទុំ និងពេជ្រដើម្បីឃាត់អរជូន។
មកដល់ផ្ទះទាវ ទុំវង្វែងស្មារតីអស់សង្ឃឹមផឹកស្រាស្រវឹង
ប្រកៀកឪបនាងទាវចំពោះមុខភ្ញៀវធ្វើឲ្យម្តាយទាវខឹង
ក៏ពន្យួសអរជូនអោយចាប់យកទុំទៅសម្លាប់នៅក្រោមដើមពោធិ៍ជើងខាល។ដឹងថាប្តីនាងត្រូវគេសម្លាប់ទាវនិងនោតាមរកទុំ។អ្នកទាំងពីរក៏សម្លាប់ខ្លួនតាមទុំ
ទៅ។ ពេជ្រនាំដំណឹងអកុសល់នេះទៅទូលស្តេច ស្តេចក៏មកកាត់ក្តីដោយចាប់អរជូន ម៊ុឺនងួន
និងម្តាយទាវកប់ទាំងរស់ ត្រឹមកហើយយករនាស់រាស់ពីលើក្បាល់
រីឯអ្នកស្រុកត្បូងឃ្មុំបញ្ជូលជាអ្នកងារទាំងអស់។
-ប្រធានរឿង៖ រឿងទុំទាវអ្នកនិពន្ធបានរំលឹកឡើងវិញពីប្រវត្តិស្នេហាមួយរបស់យុវជនខ្មែរ
ក្រោមរបបសក្តិភូមិនាសម័យលង្វែក។ នេះគឺជាចំណងដៃស្នេហាដ៏សោកសៅរបស់តួអង្គ ពីររូប គឺ
ទុំ និង ទាវ។ តាមរយៈនេះអ្នកនិពន្ធក៏បានលាតត្រដាងឲ្យឃើញពីរបៀបគ្រប់គ្រង
និងច្បាប់ទម្លាប់ដ៏តឹងតែងនាសម័យនោះ។
ដូចនេះហើយទើបយើងឃើញថាដំណើររឿងគឺវិលជុំវិញបញ្ហាសំខាន់មួយគឺ ការតស៊ូដែលមានលក្ខណៈជាបុគ្គលិកដើម្បីទាមទារសិទ្ធក្នុងការជ្រើសរើសគូស្រករ។
-មូលបញ្ហា៖
មូលបញ្ហារឿងទុំទាវ
គឺស្ថិតនៅលើទំនាក់ទំនងដែលកើតឡើងដោយសារការប្រកាន់យកនៅទស្សនៈពីរផ្ទុយគ្នា
គឺទាមទារសិទ្ធសេរីភាពក្នុងការជ្រើសរើសគូរស្រករ ឫ ស្នេហាចិត្ត និង
ចិត្តហើយទស្សនៈដែលប្រកាន់ទស្សនៈនីមួយៗដណ្តើមយកឈ្នះរៀងៗខ្លួន។
ទស្សនៈចំពោះការស្លាប់របស់ទុំ
- ទុំស្លាប់បណ្តាលមកពីការមិនស្តាប់បណ្តាំគ្រូ
- ទុំស្លាប់បណ្តាលមកពីមិនបង្ហាញរាជសារ
- ទុំស្លាប់បណ្តាលមកពីម្តាយទាវជាអ្នកបើកដៃឲ្យគេសម្លាប់
- ទុំស្លាប់បណ្តាលមកពីនាងទាវមិនជួយដាស់តឿនទុំ
- ទុំស្លាប់បណ្តាលមកពីអរជូន
និង ម៊ុឺនងួនជាអ្នកសម្លាប់
- ទុំស្លាប់បណ្តាលមកពីស្តេចរាមាបណ្តាលឲ្យទុំយករាជសារទៅខ្លួនឯង
- ទុំស្លាប់បណ្តាលមកពីស្នេហា
- ទុំស្លាប់បណ្តាលមកពីរបបសក្តិភូមិសម័យលង្វែកតែម្តង
No comments:
Post a Comment