មានមនុស្សខ្លះប្រាប់អ្នកថា វាគឺជារឿងមួយល្ងង់បំផុតដែលទៅធ្វើជាមនុស្សស្មោះត្រង់ ជួយដល់ជនក្រីក្រ និងអ្នកមានជំងឺ ឫ ក៏មនុស្សចាស់ជរា។ពួកគេគិតថាវិធីដែលល្អបំផុតនោះគឺគិតតែពីខ្លួនឯង។មិនត្រឹមតែប៉ុណ្ណឹងទេ ពួកគេថែមទាំងអួតប្រាប់អ្នកអំពី ទ្រព្យសម្បត្តិច្រើនរាប់មិនអស់ដែលពួកគេមានទៀតផងប៉ុន្តែនៅពេលខ្លះអ្នកគួរតែឆ្ងល់ថា តើពួកគេមានសុភមង្គលប៉ុណ្ណាដែរ?
ចូរកំុឲ្យអ្នកដទៃប្រាប់ថា អ្នកជាអ្នកណា ឫ ប្រាប់អំពីអ្វីដែលអ្នកអាចនិងមិនអាចធ្វើបាន។អ្នកអាចស្តាប់ជឿតាមការណែនាំរបស់ពួកគេបើសិនជាពួកគេណែនាំអ្នកដោយសេចក្តីស្មោះត្រង់។អ្នកអាចយកការណែនាំរបស់ពួកគេនោះទៅអនុវត្តន៍ដើម្បីជួយរៀបចំផែនការណ៍របស់អ្នកឲ្យបានសំរេចជោគជ័យនិងដើម្បីបើកទ្វារឆ្ពោះទៅកាន់អនាគត់របស់អ្នក។ចូរកំុឲ្យអ្វីដែលអ្នកដទៃនិយាយក្លាយជាហេតុផលរារាំងផ្លូុវនាំឲ្យអ្នកមិនអាចក្លាយទៅជាជំពូកមនុស្សដែលអ្នកប្រាថ្នាចង់ធ្វើនៅពេលអនាគត។ចុរបង្កើតសំណាងខ្លួនឯង។
No comments:
Post a Comment