Wednesday, June 21, 2017

កុំធ្វើអ្វីៗសំដៅតែអំពីរឿងរកប្រាក់

អ្នកប្រាជ្ញម្នាក់បាននិយាយថា បើសិនជាអ្នកជ្រើសរើសយកមុខអាជីពមួយដែលអ្នកចូលចិត្តធ្វើ នោះអ្នកនឹងមានអារម្មណ៍ហាក់ដូចជាមិនដែលធ្វើការមួយថ្ងៃណាឡើយក្នុងមួយជីវិតរបស់អ្នក ។ មានន័យថាអ្នកនិងមានអារម្មណ៍សប្បាយចិត្តរីករាយជារៀងរាល់ថ្ងៃ បើសិនជាអ្នកចូលចិត្តមុខជំនាញការងាររបស់អ្នក។
ដូច្នេះការជ្រើសរើសអាជីបណាមួយមិនមែនសំដៅតែអំពី រឿងអ្នកអាចរកប្រាក់កម្រៃបានច្រើនប៉ុណ្ណានោះទេ។ អ្នកក៏គួរតែគិតពីជំនាញការងារប្រភេទអ្វីដែលអ្នកមាននិងអ្វីដែលអ្នកចូលចិត្តធ្វើផងដែរ។ការជ្រើសរើសអាជីពធ្វើជាគ្រូពេទ្យអាចនឹងទទួលបានប្រាក់បៀវត្សច្រើនគួរសម ក៏ប៉ុន្តែបើសិនជាអ្នកមិនចូលចិត្តវិទ្យាសាស្រ្ត ហើយឆ្អើមឈាម វាហាក់បីដូចជាមិនទំនងថាអ្នកនិងទទួលបានជោគជ័យទេ។តើអ្នកសុខចិត្តធ្វើជាវិជ្ជបណ្ឌិតមិនល្អម្នាក់ហើយធ្វើវាទាំងមិនចូលចិត្ត ឫក៏សុខចិត្តធ្វើជាគណនេយ្យករដ៏ពូកែម្នាក់និងធ្វើវាដោយពេញចិត្ត?
































No comments:

Post a Comment